Back to Localsend

LocalSend

readme_i18n/README_KM.md

1.17.018.7 KB
Original Source

LocalSend

ទំព័រដើមDiscordGitHubCodeberg

English (Default)EspañolفارسیFilipinoFrançaisIndonesiaItaliano日本語ភាសាខ្មែរ한국어PolskiPortuguês BrasilРусскийภาษาไทยTurkishУкраїнськаTiếng Việt中文

LocalSend គឺជាកម្មវិធីឥតគិតថ្លៃ, បើកបង្ហាញប្រភពកូដ ដែលអនុញ្ញាតឱ្យអ្នកចែករំលែកឯកសារ និងសារដោយសុវត្ថិភាពជាមួយឧបករណ៍ដែលនៅជិតៗដែលស្ថិតនៅលើបណ្តាញមូលដ្ឋានតែមួយរបស់អ្នកដោយមិនចាំបាច់ភ្ជាប់អ៊ីនធឺណិត។

អំពី

LocalSend គឺជាកម្មវិធីដែលដំណើរការគ្រប់ប្រព័ន្ធប្រតិបត្តិការទាំងអស់ និងអនុញ្ញាតឲ្យមានការទំនាក់ទំនងប្រកបដោយសុវត្ថិភាពរវាងឧបករណ៍និងឧបករណ៍ដោយប្រើ REST API និងការធ្វើកូដនីយកម្ម HTTPS ។ មិនដូចកម្មវិធីផ្ញើសារផ្សេងទៀតដែលពឹងផ្អែកលើម៉ាស៊ីនមេខាងក្រៅទេ LocalSend មិនតម្រូវឱ្យមានការតភ្ជាប់អ៊ីនធឺណិត ឬម៉ាស៊ីនមេភាគីទីបីឡើយ ដែលធ្វើឱ្យវាក្លាយជាដំណោះស្រាយដែលលឿន និងអាចទុកចិត្តបានសម្រាប់ការទំនាក់ទំនងក្នុងតំបន់ local។

រូបតាំងបង្ហាញ

ទាញយក

ការទាញយកកម្មវិធីពីក្នុងហាងកម្មវិធីផ្លូវការ ឬពីកម្មវិធីគ្រប់គ្រងកញ្ចប់ ត្រូវបានណែនាំ ពីព្រោះកម្មវិធីមិនមានការធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិទេ។

WindowsmacOSLinuxAndroidiOSFire OS
WingetApp StoreFlathubPlay StoreApp StoreAmazon
ScoopHomebrewNixpkgsF-Droid
ChocolateyDMG InstallerSnapAPK
EXE InstallerAUR
Portable ZIPTAR
DEB
AppImage

ស្វែងយល់ និងអានបន្ថែមអំពី distribution channels.

ភាពឆបគ្នា

Platformកំណែអប្បបរមាចំណាំ
Android5.0-
iOS12.0-
macOS11 Big Surប្រើ OpenCore Legacy Patcher 2.0.2 (សូមមើល #1005)
Windows10កំណែចុងក្រោយដែលគាំទ្រ Windows 7 គឺ v1.15.4។ ប្រហែលជាមានកំណែថ្មីជាងសម្រាប់ Windows 7 នៅពេលអនាគត។
LinuxN.A.ភាពអាស្រ័យ: Gnome: xdg-desktop-portal និង xdg-desktop-portal-gtk, KDE: xdg-desktop-portal និង xdg-desktop-portal-kde

របៀបរៀបចំតម្លើង

ក្នុងករណីភាគច្រើន LocalSend គួរតែដំណើរការដោយរលូន និងឥតមានបញ្ហា។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានបញ្ហាក្នុងការផ្ញើ ឬទទួលឯកសារ អ្នកប្រហែលជាត្រូវកំណត់រចនាសម្ព័ន្ធ Firewall របស់អ្នក ដើម្បីអនុញ្ញាតឱ្យ LocalSend អាចទំនាក់ទំនងនៅលើបណ្តាញមូលដ្ឋានរបស់អ្នក។

ប្រភេទ Trafficប្រូតូកូលផតAction
ចូលTCP, UDP53317អនុញ្ញាត
ចេញTCP, UDPមួយណាក៏បានអនុញ្ញាត

ម្យ៉ាងទៀត ត្រូវប្រាកដថាបានបិទការផ្តាច់ AP នៅលើ router របស់អ្នក។ ជាធម្មតា វាគួរតែត្រូវបានបិទតាមលំនាំដើមដោយស្វ័យប្រវត្តិ ប៉ុន្តែ router ខ្លះប្រហែលអាចនឹងបើក (ជាពិសេស guest networks)។

Portable Mode

(ត្រូវបានបង្ហាញជាលើកដំបូងក្នុងជំនាន់ v1.13.0)

បង្កើតឯកសារមួយមានឈ្មោះថា settings.json ស្ថិតនៅក្នុងទីតាំង directory ដូចគ្នាជាមួយនឹង executable ។ ឯកសារនេះអាចនឹងទទេ។ កម្មវិធីនេះនឹងប្រើប្រាស់ឯកសារនេះដើម្បីរក្សាទុកការកំណត់ជំនួសឲ្យទីតាំងគោលដើម។

ការចាប់ផ្តើមកម្មវិធីត្រូវបានលាក់

(ត្រូវបានធ្វើបច្ចុប្បន្នភាពនៅក្នុងជំនាន់ v1.15.0)

ដើម្បីចាប់ផ្តើមកម្មវិធីដែលលាក់ (តែក្នុង tray ប៉ុណ្ណោះ) សូមប្រើ --hidden (ឧទាហរណ៍៖ localsend_app.exe --hidden)។

នៅក្នុងជំនាន់ v1.14.0 និងពីមុនៗ កម្មវិធីនឹងចាប់ផ្តើមលាក់ប្រសិនបើ autostart ត្រូវបានកំណត់ ហើយការកំណត់លាក់កម្មវិធីនឹងត្រូវបានបើក។

របៀបដែលកម្មវិធីដំណើរការ

LocalSend ប្រើ Protocol ទំនាក់ទំនងសុវត្ថិភាពដែលអនុញ្ញាតឱ្យឧបករណ៍ទំនាក់ទំនងគ្នាទៅវិញទៅមកដោយប្រើ REST API ។ ទិន្នន័យទាំងអស់ត្រូវបានផ្ញើដោយសុវត្ថិភាពតាម HTTPS ហើយវិញ្ញាបនបត្រ TLS/SSL ត្រូវបានបង្កើតភ្លាមៗនៅលើឧបករណ៍នីមួយៗ ដោយធានាបាននូវសុវត្ថិភាពយ៉ាងអតិបរមា។

សម្រាប់ព័ត៌មានបន្ថែមអំពី LocalSend Protocol សូមមើល documentation

ចាប់ផ្តើម

ដើម្បី compile កម្មវិធី LocalSend ចេញពីកូដប្រភព សូមអនុវត្តតាមជំហានទាំងនេះ៖

  1. តម្លើង Flutter ដោយផ្ទាល់ ឬដោយប្រើ fvm (សូមមើល [ជំនាន់ដែលអ្នកត្រូវការ].fvmrc))
  2. Clone កូដពី 'LocalSend' repository
  3. វាយពាក្យបញ្ជា cd app ដើម្បីបើកចូលបញ្ជីកម្មវិធី
  4. វាយពាក្យបញ្ជា flutter pub get ដើម្បីទាញយក dependencies
  5. វាយពាក្យបញ្ជា 'flutter run' ដើម្បីចាប់ផ្តើមដំណើរការកម្មវិធី

[!ចំណាំ] LocalSend បច្ចុប្បន្នទាមទារកំណែ Flutter ចាស់ (បានបញ្ជាក់ក្នុង [.fvmrc].fvmrc)) ហើយដូច្នេះបញ្ហាស្ថាបនាកម្មវិធីអាចបណ្តាលមកពីភាពមិនស៊ីសង្វាក់គ្នារវាងជំនាន់ Flutter ដែលទាមទារ និង ជំនាន់ដែលអ្នកបានតម្លើង (ប្រព័ន្ធទាំងមូល)។ ដើម្បីធ្វើឱ្យការអភិវឌ្ឍន៍កាន់តែស៊ីសង្វាក់គ្នា LocalSend ប្រើ fvm ដើម្បីគ្រប់គ្រងជំនាន់ និងកំណែ Flutter។ បន្ទាប់ពីតម្លើង fvm សូមវាយពាក្យបញ្ជា fvm flutter ជំនួសឱ្យ flutter

ការរួមចំណែក

យើងស្វាគមន៍ការរួមចំណែកពីអ្នកដែលចាប់អារម្មណ៍ក្នុងការជួយកែលម្អ LocalSend ។ ប្រសិនបើអ្នកចង់រួមចំណែក មានវិធីមួយចំនួនដើម្បីចូលរួម៖

ការបកប្រែ

អ្នកអាចជួយបកប្រែ LocalSend ទៅជាភាសាផ្សេងទៀត! វិធីដែលបានណែនាំ: ប្រើប្ល័តហ្វោម Weblate ដើម្បីគ្រប់គ្រងការបកប្រែ។

ជម្រើសមួយទៀត: អ្នកក៏អាចរួមចំណែកដោយ Fork មាន repository នេះ ហើយបន្ថែមការបកប្រែដោយដៃ។

ការបកប្រែស្ថិតនៅក្នុងថត app/assets/i18n។ កែសម្រួលឯកសារ _missing_translations_<locale>.jsonstrings_<locale>.i18n.json ដើម្បីបន្ថែម ឬធ្វើបច្ចុប្បន្នភាពការបកប្រែ។

<a href="https://hosted.weblate.org/engage/localsend/"> </a>

ចំណាំ: កន្លែងដែលដាក់ភ្ជាប់ដោយ @ នៅពីមុខ មិនត្រូវបកប្រែទេ។ ពួកវាមិនត្រូវបានប្រើនៅក្នុងកម្មវិធីតាមធ្យោបាយណាមួយឡើយ ដោយគ្រាន់តែជាអត្ថបទផ្តល់ព័ត៌មានអំពីឯកសារ ឬផ្តល់បរិបទដល់អ្នកបកប្រែ។

ជួសជុលបញ្ហា និងកែសម្រួល

  • ជួសជុលបញ្ហា: ប្រសិនបើអ្នករកឃើញកំហុស សូមបង្កើតសំណើ pull request ដោយមានការពិពណ៌នាច្បាស់លាស់អំពីបញ្ហា និងរបៀបជួសជុលវា។
  • កែសម្រួល: មានបំណងចង់កែលម្អ LocalSend ទេ? សូមបង្កើត issue លើ GitHub ជាមុនសិន ដើម្បីពិភាក្សាពីមូលហេតុដែលចាំបាច់ត្រូវកែលម្អ។

សម្រាប់ព័ត៌មានបន្ថែម, សូមមើល ការណែនាំស្តីពីការរួមចំណែក.

ការដោះស្រាយបញ្ហា

បញ្ហាPlatform (ផ្ញើ)Platform (ទទួល)ដំណោះស្រាយ
មិនឃើញឧបករណ៍ណាមួយក៏បានណាមួយក៏បានត្រូវប្រាកដថាបានបិទ AP-Isolation នៅលើ router របស់អ្នក។ ប្រសិនបើវាបានបើក ការតភ្ជាប់រវាងឧបករណ៍ត្រូវបានហាមឃាត់។
មិនឃើញឧបករណ៍ណាមួយក៏បានWindowsត្រូវប្រាកដថាបានកំណត់បណ្តាញរបស់អ្នកជាបណ្តាញ "ឯកជន"។ Windows អាចនឹងមានការរឹតបន្តឹងជាងនេះនៅពេលបណ្តាញត្រូវបានកំណត់ជាសាធារណៈ។
មិនឃើញឧបករណ៍macOS, iOSណាមួយក៏បានអ្នកអាចសាកល្បងប្តូរការអនុញ្ញាត "Local Network" នៅក្រោម "Privacy" នៅក្នុងការកំណត់ OS។
ល្បឿនយឺតពេកណាមួយក៏បានណាមួយក៏បានប្រើ 5 Ghz; បិទការអ៊ិនគ្រីបនៅលើឧបករណ៍ទាំងពីរ
ល្បឿនយឺតពេកណាមួយក៏បានAndroidបញ្ហាដែលត្រូវបានដឹង។ https://github.com/flutter-cavalry/saf_stream/issues/4

អ្នកចូលរួមចំណែក

<a href="https://github.com/localsend/localsend/graphs/contributors"> </a>